
Sunday, June 3, 2012
បវរកញ្ញាចក្រវាឡថៃឆ្នាំ ២០១២
vorakchun
ក្រុងបាងកកៈយុទ្ធនាការស្វែងរកស្រីស្រស់ចក្រវាឡប្រចាំប្រទេសថៃ (Miss Universe Thailand 2012) ជំនាន់ទី ១៣ បានបញ្ចប់ហើយ ដោយនាង រីដា ហ្វារីដា វ៉ាល់លើរ កញ្ញាកូនកាត់ថៃ-អូទ្រីស អាយុ ១៨ឆ្នាំ ពាក់ស្លាកលេខ ៤៣ ជាជ័យលាភីបានគ្រងម្កុដកិត្តិយស ហើយក្លាយជាតំណែងនារីថៃតែម្នាក់គត់ដែលនឹងទៅចូលរួមប្រកួតបវរកញ្ញាចក្រវាឡ ២០១២ នៅដំណាច់ឆ្នាំនេះ ហើយលទ្ធផលនៃការប្រកួតនេះប្រកបដោយភាពសុក្រឹតគ្រប់ដំណាក់កាល។
ការប្រឡងបវរកញ្ញាត្រូវប្រធានគណៈកម្មាធិការប្រឡងលោក ស៊ូរាង ប្រេមប្រ៊ី រួមជាមួយស្ថានីយទូរទស្សន៍កងទ័ពជើងគោក ប៉ុស្តិ៍លេខ ៥ ក្រុមហ៊ុន ស៊ិង្ហ ខបពើរ៉េសិន ក្រុមហ៊ុន មេចើរស៊ីនីផ្លេក និងសណ្ឋាគារស្យ៉ាម ខេមពេនស្គី ដំណើរការរហូតដល់ជុំចុងក្រោយ។
សម្រាប់ការសម្តែងលើវេទិកាប្រកួតជុំចុងក្រោយមានបេក្ខនារី ៤៤រូប ក្នុងចំណោម ២៨៧រូប មកពីទូទាំងប្រទេស ត្រូវបានសម្រិតសម្រាំងជម្រុះជាបន្តបន្ទាប់រហូតដល់រកឃើញម្ចាស់ម្កុដពិតប្រាកដតែម្នាក់គត់។ បេក្ខនារីលេខ ២ គឺ កញ្ញា នាង នែនសុវឌ្ឍណា ជូចារើន លេខ ៣ កញ្ញា ផនផាត់សន អាត់ថាប៉ាន់យ៉ាផុន និងបេក្ខនារីលេខ ៤ កញ្ញា កេវ៉ាលីន ស៊ីវ៉ាន់ណា៕ប្រភពពីASTV
Subscribe to:
Post Comments (Atom)
Blog Archive-វីដេអូកម្សាន្តមុនៗ
Video Bar
Loading...
No comments:
Post a Comment